ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងសាទរ ខណៈប៉ាឡេស្ទីន រិះគន់ចំពោះកិច្ចព្រមព្រៀង ប្រក្រតីភាពទំនាក់ទំនង ស៊ូដង់-អ៊ីស្រាអែល

សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូងស្វាគមន៍ កិច្ចព្រមព្រៀងរវាងស៊ូដង់ និងអ៊ីស្រាអែល ដើម្បីធ្វើឱ្យប្រក្រតីនូវទំនាក់ទំនង ការទូតរបស់ពួកគេ និងការសម្រេចចិត្តជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិកក្នុងការដក ប្រទេសអាហ្វ្រិកចេញពីបញ្ជី ប្រទេសដែលគាំទ្រភេរវកម្ម ខណៈដែលមានការរិះគន់ខ្លាំងពីប៉ាឡេស្ទីន។

អ្នកនាំពាក្យក្រសួងបានឲ្យដឹង នៅក្នុងបទអត្ថាធិប្បាយមួយថា “រដ្ឋាភិបាលរបស់យើងស្វាគមន៍ ចំពោះកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងស៊ូដង់ និងអ៊ីស្រាអែល មានភាពប្រក្រតីឡើងវិញហើយសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែក ដល់ស្ថេរភាពក្នុងតំបន់ និងការដោះស្រាយសន្តិភាព” ។

បន្ថែមពីលើនេះរដ្ឋាភិបាលស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកប្រទេសស៊ូដង់ ចេញពីបញ្ជីអ្នកឧបត្ថម្ភរដ្ឋភេរវកម្មរបស់ខ្លួន ហើយសង្ឃឹមថាកិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យប្រទេសស៊ូដង់ មានប្រជាធិបតេយ្យ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននឹងទទួលបានផ្លែផ្កា ៕

ដោយ ឈូក បូរ៉ា

To Top