ព័ត៌មានអន្តរជាតិ

ដៃគូណាតូ ព្រមព្រៀងគ្នា ចំពោះប្រព័ន្ធការពារដែនអាកាស

បរទេស៖ ការផ្តួចផ្តើមគំនិតចំនួនពីរ សម្រាប់ប្រព័ន្ធការពារសង្គ្រាមដែនអាកាស តាមសេចក្តីរាយការណ៍ បានលេចបង្ហាញខ្លួន ពីសន្និសីទមួយ របស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ជាសមាជិកអង្គការសម្ព័ន្ធមិត្តណាតូ នេះបើយោងតាមសេចក្តីប្រកាសមួយ របស់អង្គការយោធានោះ។

រដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសប៊ែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី អ៊ីតាលី ឡាតវី ហូឡង់ ស្លូវេនី និងអេស្ប៉ាញ បានចុះហត្ថលេខាលើលិខិតមួយ ដែលមានចេតនា អនុវត្តប្រព័ន្ធការពារ ដែនអាកាសជាប្រព័ន្ធ និងម៉ូឌុលមានមូលដ្ឋាននៅលើដី ហៅកាត់ថា GBAD ដើម្បីការពារការគម្រាមកំហែង តាមដែនអាកាសនិងមីស៊ីល។

ប្រព័ន្ធការពារដែនអាកាសនេះ តាមសេចក្តីរាយការណ៍ នឹងរួមបញ្ចូលទាំងមីស៊ីល វាយប្រហារក្នុងចម្ងាយដ៏ខ្លីនានា មានទាំងមីស៊ីល Stinger មីស៊ីល Mistral កាំភ្លើងបាញ់យន្តហោះ និងមីស៊ីលវាយប្រហារ ក្នុងចម្ងាយខ្លីនិងមធ្យមផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top