ព័ត៌មានអន្តរជាតិ

ចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន អាមេរិកជាច្រើន ដែលសម្រេចចិត្តលក់ អាវុធឲ្យតៃវ៉ាន់់

បរទេស៖នៅថ្ងៃចន្ទទី២៦ខែតុលាប្រទេសចិន បានប្រកាសថាខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនយក្សការពារជាតិអាមេរិកដែលមានដូចជា Lockheed Martin, Boeing, Raytheon
និងក្រុមហ៊ុនដទៃទៀតដែលបានសម្រេចចិត្ត ក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។

ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទ ដដែលនេះដែរថា ប្រទេសចិនបានចង្អុលបង្ហាញជាច្រើនដងមកហើយថាការលក់អាវុធពីសហរដ្ឋអាមេរិក
ទៅឲ្យកោះតៃវ៉ាន់បានរំលោភយ៉ាង ធ្ងន់ធ្ងរទៅលើគោលការណ៍ ចិនតែមួយហើយរដ្ឋាភិបាលក្រុងប៉េកាំងក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការអនុវត្តនេះផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ទីក្រុងប៉េកាំងកំពុងចាត់វិធានការចាំបាច់ដើម្បីដាក់ទណ្ឌកម្មនិងដើម្បីធ្វើការ ការពារអធិបតេយ្យភាពជាតិ
ប្រឆាំងនឹងអង្គភាពដែលបាន ធ្វើសកម្មភាពការលក់អាវុធទៅឱ្យកោះតៃវ៉ាន់៕

ប្រែសម្រួល៖ស៊ុនលី

To Top