ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ គាំទ្រការសរសេរឡើងវិញ នូវធម្មនុញ្ញ នៅពេលនិស្សិតធ្វើដំណើរ ទៅស្ថានទូតអាល្លឺម៉ង់

បាងកក៖ សភាប្រទេសថៃ នៅថ្ងៃច័ន្ទម្សិលមិញនេះ បានជជែកដេញដោលគ្នា អំពីវិធីឆ្លើយតបនឹងការតវ៉ាប្រឆាំង រដ្ឋាភិបាល ដោយលោកនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូឆា ប្តេជ្ញាថានឹងជួយសម្រួល ដល់ដំណើរការសភា ដើម្បីសរសេររដ្ឋធម្មនុញ្ញឡើងវិញដែលនេះជាការទាមទារមួយ របស់និស្សិត។

តាមរយៈការពន្លឿនការជជែក ដេញដោលគ្នា ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលឧបត្ថម្ភដោយយោធា ដែលក្នុងនោះព្រឹទ្ធសភា ដែលមានអាសនៈ ២៥០ ត្រូវបានតែងតាំងដោយយោធាទាំងស្រុង គោលបំណង ដើម្បីធ្វើឲ្យបាតុកម្មស្ងប់ស្ងាត់ ដែលដឹកនាំបាតុកម្មនិស្សិត ឱ្យបានឆាប់។

ទន្ទឹមនឹងនេះក្រុមអ្នកតវ៉ាប្រមាណ ១០,០០០ នាក់ដែលអំពាវនាវឱ្យមានកំណែ ទម្រង់រាជាធិបតេយ្យ បានដើរដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់ ដើម្បីដាក់ញត្តិនៅប៊ែរឡាំង ដើម្បីមិនអនុញ្ញាត ឱ្យព្រះមហាក្សត្រ Maha Vajiralongkorn ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ជំនួសប្រទេសថៃ ពីការចូលរួមកិច្ចការរដ្ឋ ចេញពីទឹកដីរបស់ខ្លួន៕
ដោយ ឈូក បូរ៉ា

To Top