ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) កំពុងរៀបចំវិធានការ តបតប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបញ្ជាក់ពីសិទ្ធិសងសឹក របស់សហភាពអឺរ៉ុប ក្នុងប្រតិកម្មតប ទៅនឹងការឧបត្ថម្ភធនខុសច្បាប់ ដល់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង របស់សហរដ្ឋអាមេរិក។
ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គភាពដោះស្រាយវិវាទ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានផ្តល់សិទ្ធិជាផ្លូវការ ដល់សហគមន៍អ៊ឺរ៉ុប នៅព្រឹកថ្ងៃដដែលនោះ ដើម្បីមានវិធានការបែបនេះ។
ឥឡូវនេះសហភាពអឺរ៉ុប អាចបង្កើនកាតព្វកិច្ចរបស់ខ្លួន លើការនាំចេញរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃដល់ទៅ ៤ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តីជូនដំណឹង។
អនុប្រធានប្រតិបត្តិ នៃគណៈកម្មការអឺរ៉ុប សម្រាប់សេដ្ឋកិច្ច ដែលធ្វើការដើម្បីប្រជាជន និងជាស្នងការពាណិជ្ជកម្ម លោក Valdis Dombrovskis បានលើកឡើងថា គណៈកម្មការកំពុង “បញ្ចប់ដំណើរការនេះ” ដោយត្រៀមវិធានការ ក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយសមាជិកសហភាពអឺរ៉ុប៕ ដោយ៖ ឈូក បូរ៉ា