ព័ត៌មានអន្តរជាតិ

លោក Erdogan ជំរុញពលរដ្ឋតួកគី ឲ្យធ្វើពហិការ ទំនិញបារាំង

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នាពេលថ្មីៗនេះ បានអំពាវនាវឲ្យពលរដ្ឋតួកគី ធ្វើពហិការឈប់ប្រើប្រាស់ ទំនិញបារាំង និងបានជំរុញថ្នាំដឹកនាំ សហភាពអឺរ៉ុប ឲ្យផ្អាករបៀបវារៈ ប្រឆាំងឥស្លាម របស់មេដឹកនាំបារាំង លោក Emmanuel Macron ។

លោក Erdogan តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ត្រឹមតែដូចដែលពួកគេនិយាយថា កុំទិញទំនិញ ដែលមានយីហោតួកគី នៅក្នុងប្រទេសបារាំងនោះ ខ្ញុំកំពុងតែអំពាវនាវ ដល់ពលរដ្ឋរបស់ខ្ញុំ ទាំងអស់ពីទីនេះ ឲ្យឈប់ជួយដល់ យីហោបារាំង ឬទិញពួកវា” ។

គួរបញ្ជាក់ថា បារាំងគឺជាប្រភពនាំចូល ក្នុងប្រទេសតួកគីធំបំផុត លំដាប់ទី១០ ហើយជាទីផ្សារធំបំផុត លំដាប់ទី៧ សម្រាប់ការនាំចេញ របស់ប្រទេសតួកគី នេះបើយោងតាមវិទ្យាស្ថាន ស្ថិតិរបស់ប្រទេសតួកគី។ នៅក្នុងចំណោមទំនិញ នាំចូលចម្បង ពីបារាំងនោះ រថយន្តបារាំង គឺកំពុងតែស្ថិតនៅ ក្នុងចំណោមរថយន្ត លក់ដាច់បំផុត នៅក្នុងប្រទេសតួកគី៕

ប្រែសម្រួល៖ប៉ាង កុង

To Top