ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ព្រមានពីជម្ងឺកូវីដ ប្រចាំថ្ងៃថ្មីពីរម៉ឺនករណី ក្នុងពេលប៉ុន្មាន ថ្ងៃខាងមុខ

បរទេស៖រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Peter Altmaier បាននិយាយនៅថ្ងៃអង្គារនេះថា  ចំនួនការឆ្លងជម្ងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់ ទំនងជានឹងឡើងដល់ចំនួន២០.០០០ករណីក្នុងមួយថ្ងៃ នៅត្រឹមចុងសប្ដាហ៍នេះ ស្របពេលដែលអាជ្ញាធរត្រៀបការទប់ស្កាត់ថ្មីជាស្រេច ដើម្បីបំបែករលករាតត្បាតឆ្លងជាលើកទីពីរនេះ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Altmaier បានមានប្រសាសន៍ដូច្នេះថា យើងកំពុងតែដោះស្រាយជាមួយកំណើនស្វយគុណនោះ។ នៅក្នុងប្រទេសអាល្លឺម៉ង់ ចំនួនការឆ្លងថ្មី គឺកំពុងតែកើនឡើងពី៧០ទៅ៧៥ភាគរយ ប្រៀបទៅនឹងសប្ដាហ៍ពីមុន”។ 

ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Olaf Scholz បានមានប្រសាសន៍ថា កំណើនក្នុងការឆ្លងថ្មី គឺជារឿងដ៏គួរឲ្យព្រួយបារម្ភ ហើយអាជ្ញាធរត្រូវតែធ្វើការអនុវត្តឲ្យបានឆាប់រហ័ស នូវវិធានការកំណត់បណ្ដោះអាសន្ននិងប្រកបដោយការយកចិត្តទុកដាក់ ឲ្យបានស្មើគ្នានៅទូទាំងប្រទេសអាល្លឺម៉ង់តាមដែលអាចធ្វើបាន៕ ប្រែសម្រួល៖ប៉ាង កុង 

To Top