ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់ កុមារចំនួន០៤នាក់បាត់បង់ជីវិត និង៣៥នាក់ទៀតបានរងរបួស ក្នុងនោះរាប់ទាំង កុមារតូចៗ នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកនៅក្នុងអំឡុងពេលបើកសិក្ខាសាលាមួយ នៅក្រុង Peshawar នៅខេត្ត Khyber Pakhtunkhwa ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃអង្គារនេះ ។
លោក Waqar Ahmad មន្ត្រីជាន់ខ្ពស់ក្រុង Peshawaបានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមសកម្មប្រយុទ្ធមួយចំនួនមិនស្គាល់ បានធ្វើឲ្យបំផ្ទុះគ្រាប់បែកច្នៃចូលក្នុងពិធីសិក្ខាសាលា និងធ្វើឲ្យផ្ទុះឡើង នៅពេលនោះដែរ បានរត់គេចខ្លួនបាត់ ។
មានក្រុមនិស្សិតជាច្រើននៅក្នុងពិធីសិក្ខាសាលា ដែលចូលរួមរៀនពេលព្រឹក នៅគ្រាដែលមានការបំផ្ទុះឡើងដែលកើតឡើងក្នុងសាលធំនៃវិទ្យាស្ថាន ។
មិនទាន់មានក្រុមណាមួយ ឬនរណម្នាក់ ដែលអះអាងពីការវាយប្រហារនេះនៅឡើយទេ ៕