ព័ត៌មានអន្តរជាតិ

ប្រ៊ុយណេ មិនទាន់មានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មីនោះទេ

បង់ដាសេរីបេហ្គាវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានរាយការណ៍មកថា មិនមានករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃអង្គារនេះ ដែលមានអ្នកឆ្លងជំងឺ សរុបថេរ គឺចំនួន១៤៨នាក់ ។

យោងតាមក្រសួងសុខាភិបាល របស់ប្រទេសប្រ៊ុយណេ បានឲ្យដឹងថា មិនទាន់មានករណីបន្ថែមពីអ្នកជាសះស្បើយពីជំងឺ ត្រូវបានរាយការណ៍ឲ្យដឹងនៅឡើយទេ ដោយរក្សាចំនួនសរុប នៃអ្នកជាសះស្បើយចំនួន១៤៣នាក់ ។ នៅមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន០២នាក់ នៅនៅឯមជ្ឈមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដែលត្រូវបានកត់ត្រា កាលពីថ្ងៃទី១៤ តុលា និងថ្ងៃទី២២ ខែតុលា ។

ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន២៥៤នាក់ ដែលជាអ្នកមកដល់ទឹកដីប្រ៊ុយណេ បន្ទាប់ពីបានធ្វើដំណើរពីបរទេស ស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅឯមជ្ឈមណ្ឌលតាមដានជំងឺដែលផ្តល់ដោយរដ្ឋាភិបាល ។

មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩តែ០៣នាក់ គត់នៅក្នុងប្រទេសប្រ៊ុយណេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top