ព័ត៌មានអន្តរជាតិ

អាមេរិកអនុម័តកញ្ចប់អាវុធ ដែលមានតម្លៃប្រមាណជា ២,៣៧ពាន់ប៊ីលានដុល្លារ ទៅឲ្យតៃវ៉ាន់

បរទេស៖ រដ្ឋបាល Trump កាលពីថ្ងៃចន្ទ បានជូនដំណឹងដល់សភារួចហើយ អំពីផែនការ សម្រាប់ការលក់ប្រព័ន្ធមីស៊ីល Harpoon ដែលមានតម្លៃ ២,៣៧ ពាន់លានដុល្លារ ទៅកោះតៃវ៉ាន់ តែប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្ម លើអ្នកម៉ៅការការពារជាតិអាមេរិក រួមទាំងក្រុមហ៊ុន Boeingផង ។

ក្រសួងការបរទេសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក បាននៅតែបន្តជំហរ រក្សាការចាប់អារម្មណ៍ ចំពោះសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ និងចាត់ទុកសន្តិសុខ របស់ កោះតៃវ៉ាន់ជាចំណុចស្នូល នៃសន្តិសុខនិងស្ថេរភាព នៃតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយខ្លួនបាននិយាយទៀតថា ការលក់នេះ នឹងមិនផ្លាស់ប្តូរតុល្យភាពយោធា នៅក្នុងតំបន់នោះឡើយ។

គួរឲ្យដឹងដែរថា មីស៊ីល Harpoon មានសមត្ថភាព វាយប្រហារនាវា និងគោលដៅនៅលើដែនដី។ ក្រុមហ៊ុន Boeing បានបញ្ជាក់ថា មីស៊ីលមានទាំងការប្រើប្រាស់ប្រព័ន្ធ GPS ដែលមានជំនួយពីនាវាចរណ៍ ហើយវាអាចកំណត់ ទីតាំងការពារតំបន់ឆ្នេរទីតាំងមីស៊ីល ពីលើអាកាសអាកាសយន្តហោះ ដែលប្រឈមនឹងនាវាកំពង់ផែ និងកំពង់ផែនិងរោងចក្រជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top