ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានបញ្ជាក់កាលពីថ្ងៃអង្គារថា អេស៉្បាញបានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺថ្មី ចំនួន១៨.៤១៨នាក់ និងមានអ្នកស្លាប់ ចំនួន២៦៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ វាជាតួលេខ ដែលបានកើនឡើងខ្ពស់ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ១៩ នៅក្នុងរលកទី២នេះ ។
សរុបអ្នកឆ្លងជំងឺ ចាប់តាំងពីចាប់ផ្តើមឆ្លងជំងឺរាតត្បាត នៅក្នុងប្រទេសអេស្ប៉ាញ បានកើនឡើងដល់១.១១៦.៧៣៨នាក់ និងមានអ្នកស្លាប់ កើនឡើងដល់៣៥.២៩៨នាក់ ។
ប្រទេសអេស្ប៉ាញ ជារដ្ឋដែលប្រកាសការប្រុងប្រយ័ត្ន នៅថ្ងៃទី២៥ ខែតុលា ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរាលដាលវីរុសកូរ៉ូណា ។ លើសពីនេះ គិតចាប់ពីថ្ងៃទី២៦ ខែតុលា មានអ្នកឆ្លងជាបន្តបន្ទាប់គ្នា ហើយនៅក្នុងរយៈពេល១៥ថ្ងៃ ដែលគិតចន្លោះម៉ោង១១និង០០នាទីយប់ និងម៉ោង៦និង០០នាទីព្រឹក ។ សហគមន៍ស្វ័យជាច្រើន អាចធ្វើការសម្រេចចិត្ត ថាតើ ជាពេលវេលានឹងត្រូវធ្វើការផ្លាស់ប្តូរ ចាប់ផ្តើម ឬក៏ជាពេលវេលាដែលត្រូវបិទ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា