បរទេស៖ សភាប្រទេសថៃ កំពុងពិចារណាលើសំណើ ដើម្បីបង្កើតគណៈកម្មាធិការ សម្រុះសម្រួលមួយដែលមាន អ្នកតំណាងនៃអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយជម្លោះ នយោបាយដែលកំពុងកើតមាន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានសភាលោក Chuan Leekpai បាននិយាយកាលពីថ្ងៃអង្គារថា លោកបានណែនាំក្រុមការងារមួយ ដើម្បីសិក្សាសំណើរបស់ គណបក្សប្រជាធិបតេយ្យ។ លោកថា លោកក៏នឹងស្នើសុំ តំណាងគណបក្សនយោបាយ រដ្ឋាភិបាល និងសមាជិកព្រឹទ្ធសភាថាតើ ពួកគេចង់រង់ចាំច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើឡើងដោយក្រុមស៊ីវិល iLaw ឬ យ៉ាងណា។
ប្រសិនបើពួកគេសំរេចចិត្តមិនរង់ចាំ លោកបាននិយាយថា សភានឹងជជែកពិភាក្សាគ្នា លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៦ ដែលត្រូវបានស្នើឡើង ដោយគណបក្សផ្សេងទៀត នៅពេលដែលវាធ្វើវិសោធនកម្ម សម័យប្រជុំជាប្រចាំរបស់ខ្លួនចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ៕
ប្រែសម្រួលៈ ណៃ តុលា