បរទេស៖ នៅសប្តាហ៍នេះប្រទេសចិន បានបង្ហាញពីការជំទាស់ទៅនឹង អ្វីដែលខ្លួនហៅថា ជាការសម្លុតរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសស្រីលង្កា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន
បាននិយាយថា កោះមហាសមុទ្រឥណ្ឌាមួយនេះ ត្រូវតែធ្វើការពិបាកប៉ុន្តែគឺជា ជម្រើសដ៏ចាំបាច់ទៅលើទំនាក់ទំនង របស់ខ្លួនជាមួយប្រទេសចិន។
ការអត្ថាធិប្បាយដែលត្រូវធ្វើឡើង ដោយស្ថានទូតចិនប្រចាំ នៅក្នុងទីក្រុងកូឡុំបូបានធ្វើឡើងភ្លាមៗ មុនពេលការមកដល់នៃ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក
Mike Pompeo ដែលបច្ចុប្បន្នកំពុងធ្វើទស្សនកិច្ច នៅទ្វីបអាស៊ីក្នុងគោលបំណងជំរុញ ឱ្យមានការប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។
ក្នុងនោះផងដែរស្ថានទូត ក៏បាននិយាយទៀតថា យើងនឹងប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិក ដែលឆ្លៀតយកឱកាស នៃដំណើរទស្សនកិច្ចរបស់
រដ្ឋមន្រ្តីការបរទេសដើម្បី សាបព្រួសនិងជ្រៀតជ្រែក ក្នុងទំនាក់ទំនងចិនជាមួយ នឹងស្រីលង្កានិងដើម្បីបង្ខិតបង្ខំ ឬសម្លុតធ្វើបាបប្រទេសស្រីលង្កានោះ ៕
ប្រែសម្រួល៖ ស៊ុន លី