បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា សកម្មជនហុងកុងម្នាក់ត្រូវបាន ប៉ូលីសស្លៀកពាក់ឯកសណ្ឋានស៊ីវិល ចាប់ខ្លួននៅត្រង់ចំណុច ជិតនឹងស្ថានកុងស៊ុល សហរដ្ឋអាមេរិក។
ប្រភពដដែលបាន សរសេរទៀតថាលោក Tony Chung គ្រោងនឹងធ្វើដំណើរចូល ទៅស្ថានកុងស៊ុលនៅថ្ងៃអង្គារ ដើម្បីសុំសិទ្ធិជ្រកកោនប៉ុន្តែគាត់ត្រូវបាន ចាប់ខ្លួនរួមជាមួយអតីតសមាជិក ពីរនាក់ផ្សេងទៀតនៃ ក្រុមនិស្សិតឯករាជ្យឯករាជ្យ។
គួរឲ្យដឹងដែរថាលោក Chung អាយុ ១៩ ឆ្នាំគឺជាឥស្សរជនសាធារណៈ ដំបូងគេដែលត្រូវបានចាប់ខ្លួន ក្រោមច្បាប់សន្តិសុខជាតិថ្មី ដ៏ចម្រូងចម្រាសមួយនៅក្នុងខែកក្កដា កន្លងមកដោយរដ្ឋាភិបាលក្រុងប៉េកាំង ៕
ប្រែសម្រួល៖ ស៊ុន លី