ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបើកស្ថានទូតនៅម៉ាលឌីវ សម្រាប់ជាលើកដំបូង

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងវ៉ាស៊ីនតោន នឹងបើកស្ថានទូតមួយ នៅក្នុងសាធារណរដ្ឋម៉ាលឌីវ សម្រាប់ជាលើកដំបូង នៅក្នុងអំឡុងដំណើរទស្សនកិច្ច តំបន់អាស៊ីរយៈពេល៥ថ្ងៃ ក្នុងគោលបំណងទប់ទល់ឥទ្ធិពល កើនឡើងរបស់ចិននៅក្នុងតំបន់។

លោក Mike Pompeo តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ដល់ សន្និសីទកាសែតមួយ នៅរីសតលើកោះមួយ ស្ថិតនៅជិតរដ្ឋធានី Male យ៉ាងដូច្នេះថា “ការដែលធ្វើឲ្យអគារនេះបើកបាន នឹងមិនកើតមាន នៅពេលយប់នោះទេ ប៉ុន្តែវាសមនឹងតម្លៃ”។

យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ បានប្រសាសន៍បន្តទៀតដូច្នេះថា “វាជារឿងត្រឹមត្រូវដែលត្រូវធ្វើ ហើយតួនាទីរបស់អ្នកនៅទីនេះ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្នុងសហគមន៍អន្តរជាតិ គឺមានសារសំខាន់ខ្លាំងឡើង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top