ព័ត៌មានអន្តរជាតិ

ការរំសាយនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នឹងនាំមកនូវវិបុលភាពដល់ប្រទេស មិនមែនការបញ្ចប់របបនោះឡើយ

សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថាការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងនាំមកនូវវិបុលភាពដល់ប្រទេសកុម្មុយនិស្ត ជំនួសឱ្យការដួលរលំនៃរបបរបស់ខ្លួន ដែលភ័យខ្លាចដោយមេដឹកនាំលោក គីម ជុងអ៊ុន។

ទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brien បានលើកឡើងថា នោះជាចក្ខុវិស័យដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមរៀបចំសម្រាប់លោកគីម ដែលលោកបានទទូចថា មេដឹកនាំសហរដ្ឋអាមេរិក សមនឹងទទួលបានការកោតសរសើរ។

ទីប្រឹក្សាសេតវិមាន បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា“ មានការព្រួយបារម្ភច្រើននៅខាងកូរ៉េខាងជើង ថាប្រសិនបើគ្រួសារគីម លះបង់អាវុធនុយក្លេអ៊ែររបស់ពួកគេ វាអាចជាការបញ្ចប់នៃរបបនេះ” ៕
ដោយ ឈូក បូរ៉ា

To Top