ព័ត៌មានអន្តរជាតិ

លោក Mike Pompeo រិះគន់ចិន ចំពោះការកេងប្រវ័ញលើប្រទេសដីកោះ នៅមហាសមុទ្រឥណ្ឌា

ញូវដេលី៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ចំពេលដែលដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្រីលង្កា កាលពីថ្ងៃពុធបានរិះគន់ប្រទេសចិន ដែលកំពុងកេងប្រវ័ញ្ចប្រទេសដីកោះ នៅមហាសមុទ្រឥណ្ឌា ក្នុងការលើកកម្ពស់ការអភិវឌ្ឍ។

ថ្លែងទៅកាន់សារព័ត៌មាននៅកូឡុំបូ រួមជាមួយរដ្ឋមន្រ្តីការបរទេសស្រីលង្កាលោក Dinesh Gunawardena លោក Pompeo បានបង្ហាញភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងចេតនាអាមេរិក និងចិន។

លោកបានលើកឡើងថាខណៈដែលទីក្រុងវ៉ាស៊ីនតោន“ ស្វែងរកការពង្រឹងភាពជាដៃគូរបស់យើង ជាមួយប្រជាធិបតេយ្យ សន្តិភាព វិបុលភាពនិងអធិបតេយ្យភាពពេញលេញនៃប្រទេសស្រីលង្កា ចំណែក“ ជនជាតិចិន” មានចក្ខុវិស័យខុសគ្នាខ្លាំង” ។

លោក Pompeo អះអាងថា វិធីសាស្រ្តរបស់ប្រទេសចិន ត្រូវបានកំណត់ដោយ “កិច្ចព្រមព្រៀងអាក្រក់ ការរំលោភអធិបតេយ្យភាព និងភាពគ្មានច្បាប់នៅលើដី និងសមុទ្រ”៕

ដោយ ឈូក បូរ៉ា

To Top