បរទេស៖ ប៉ូលីសនឹងកោះហៅក្រុម អ្នកតវ៉ាយុវជនសេរីយ៉ាង ហោចណាស់ចំនួន ៥ នាក់ ក្នុងអំឡុងពេលបាតុកម្មស្ថានទូត អាល្លឺម៉ង់ នៅទីក្រុងបាងកកនៅថ្ងៃច័ន្ទ បន្ទាប់ពីតុលាការកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធសំណើ របស់ប៉ូលីសចំពោះការចេញដីកាចាប់ខ្លួន ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃពុធប៉ូលីស Thung Mahamek បានស្វែងរកចាប់ខ្លួនអ្នកតវ៉ា ៥ នាក់ពីបទបះបោរ និងការចោទប្រកាន់ ផ្សេងទៀត ចំពោះតួនាទីរបស់ពួកគេ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅឯស្ថានទូត ដែលជាកន្លែងដែលក្រុមបាតុករ បានដាក់លិខិត ទៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។
អ្នកទាំង ៥ នាក់នោះមានទី១ ឈ្មោះ Patsaravalee Tanakitvibulpon អាយុ ២៥ ឆ្នាំ, ទី២ឈ្មោះ Korakot Saengyenphan អាយុ ២៨ ឆ្នាំ, ទី៣ឈ្មោះ Chanin Wongsri អាយុ ២០ ឆ្នាំ , ទី៤ ឈ្មោះ Cholathit Chote-sawat អាយុ ២១ ឆ្នាំ និងទី៥ Benja Apan អាយុ ២១ ឆ្នាំ។
សូមជម្រាបថា តុលាការព្រហ្មទណ្ឌក្រុងបាងកក បានច្រានចោលការស្នើសុំនេះ ដោយលើកឡើង ពីមូលហេតុមួយចំនួន – ជនសង្ស័យជានិស្សិត ការប្រមូលផ្ដុំមានរយៈពេលខ្លីគ្មាន ភស្តុតាងណាមួយដែលពួក គេនឹងភៀសខ្លួន ហើយពួកគេមានទីលំនៅស្នាក់នៅជាអចិន្ត្រៃយ៍៕
ប្រែសម្រួលៈ ណៃ តុលា