សេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការស្លាប់របស់មន្ត្រីជលផលកូរ៉េខាងត្បូង កាលពីខែមុន គឺជាលទ្ធផលនៃការត្រួតពិនិត្យមិនត្រឹមត្រូវរបស់កូរ៉េខាងត្បូង និងជាបន្ទុកទទួលខុសត្រូវ របស់ក្រុងសេអ៊ូល។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយថា “ ទាំងមូលនៃប្រទេសកូរ៉េខាងត្បូង” និយាយឱ្យចំទៅឧប្បត្តិហេតុថ្មីៗ ដែលមានភាពច្របូកច្របល់ នៅក្នុងដែនទឹកនៃសមុទ្រខាងលិចនៃកូរ៉េ គឺជាលទ្ធផលនៃការគ្រប់គ្រង មិនត្រឹមត្រូវរបស់ពលរដ្ឋ ដោយភាគីកូរ៉េខាងត្បូង នៅក្នុងតំបន់ចំណុចក្តៅងាយ នៅពេលដែលមានភាពតានតឹង និងគ្រោះថ្នាក់ដោយសារតែការរាលដាល នៃវីរុសដ៏កាចសាហាវ។
ប្រភពខាងលើបានបន្ដថា “ដូច្នេះការស្តីបន្ទោសចំពោះឧប្បត្តិហេតុនេះ កើតឡើង ដំបូងទៅភាគីកូរ៉េខាងត្បូង” ប្រទេសកូរ៉េខាងជើង ក៏បានព្យាយាមអស់ពីសមត្ថភាព ដើម្បីយកសាកសពមន្ត្រីនោះប៉ុន្ដែទៅជា“ គ្មានប្រយោជន៍អ្វីឡើយ” ។
របាយការណ៍នេះបានឲ្យដឹងថា យើងមានការសោកស្តាយ ចំពោះបញ្ហានេះហើយបានសម្រេចចិត្តចាត់វិធានការ ចាំបាច់ជាបន្តទៀត នាពេលអនាគតក្នុងវិស័យពាក់ព័ន្ធ៕
ដោយ ឈូក បូរ៉ា