Business Insider នៅសប្តាហ៍នេះ បានចេញផ្សាយថាមហាអំណាច ផ្នែកយោធាដ៏ធំបំផុតលើលោក ចិនអាចលុកលុយនិងបំផ្លាញកោះតៃវ៉ាន នៅពេលនេះណាក៏បាន តាមខ្លួនចង់បាន ប៉ុន្តែ
ខណៈនេះ កោះមួយនេះ បានព្យយាមពង្រឹងវិសាលភាព ការពារជាតិរបស់ខ្លួន កាន់តែល្អប្រសើរឡើង ដែលវានឹងធ្វើឲ្យ សកម្មភាពយោធាណាមួយរបស់ចិន កាន់តែមានភាពលំបាក ជាងមុនជាមិនខាន។
មួយថ្ងៃបន្ទាប់ពីបានបង្ហាញ ពង្រាងស្នើសុំលក់អាវុធជាកញ្ចប់ ដែលមានតម្លៃប្រមាណជា ១,៨ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់រួចមក សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ប្រាប់ដែលថា កញ្ចប់អាវុធតម្លៃ២,៤ពាន់លានដុល្លារ ផ្សេងទៀតមួយ ក៏កំពុងត្រូវបានតៃវ៉ាន់ ធ្វើការបញ្ជាទិញយកមីស៊ីល ប្រភេទ Harpoon anti-ship ពីរដ្ឋាភិបាលរបស់ខ្លួនផងដែរ។
ប្រភពដដែល បានសរសេរថា ដូចនេះប្រសិនបើកោះតៃវ៉ាន់ ពិតជាអាចទទួលបាននូវមីស៊ីល ប្រឆាំងនាវាប្រមាណជា ៤០០គ្រាប់ទាំងនោះពីអាមេរិកមែននោះ វានឹងធ្វើឲ្យការរំខាន ដល់ការឈ្លានពានរបស់ចិន នាពេលអនាគត ពិតជានឹងជួបការលំបាកជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី