ព័ត៌មានអន្តរជាតិ

Pompeo ៖ អាមេរិកនឹងរកវិធីសាស្ត្រថ្មី ដើម្បីសហការជាមួយឥណ្ឌូនេស៊ី លើបញ្ហាសមុទ្រចិនខាងត្បូង

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកមធ្យោបាយថ្មី ដើម្បីសហការជាមួយឥណ្ឌូណេស៊ី ទៅលើបញ្ហានៃសមុទ្រចិនខាងត្បូង និងគោរពនូវកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្រុងហ្សាការតា ដែលបានព្យាយាម ដើម្បីការពារដែនទឹករបស់ខ្លួន ដោយបដិសេធការទាមទារខុសច្បាប់ របស់ចិននៅក្នុងតំបន់នោះ។

ដំណើរទស្សនកិច្ចរបស់ លោក Pompeo ទៅកាន់ប្រទេសឥណ្ឌូនេស៊ី កើតឡើងចំពេលដែលលោក នឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអាស៊ីចំនួន ៥ ដែលវាជាផ្នែកមួយ ដើម្បី ព្យាយាម ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ចំពេលមានភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងចិន។

នៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយសមភាគីឥណ្ឌូនេស៊ី លោក Retno Marsudi លោកបានសាទរចំពោះ សកម្មភាពសម្រេចចិត្តរបស់ឥណ្ឌូនេស៊ី កន្លងមកដើម្បី ការពារអធិបតេយ្យភាពរបស់ខ្លួន នៅក្នុងដែនទឹកក្បែរកោះ Natuna ដែលប្រទេសចិនតែងតែ បានអះអាងថា ជាទឹកដីរបស់ខ្លួននោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top