ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ឆ្លើយតបជុំវិញ ព្រះរាជកាយសកម្មភាព របស់មហាក្សត្រថៃ អំឡុងពេលគង់នៅប្រទេសអាល្លឺម៉ង់

បរទេស៖ ប្រភពពីសមាជិកសភាបាននិយាយ នៅថ្ងៃពុធនេះថា ប្រទេសអាល្លឺម៉ង់មិនជឿថា ព្រះមហាក្សត្រថៃបានរំលោភលើបម្រាមរបស់ខ្លួន ក្នុងការធ្វើនយោបាយ នៅពេលគង់នៅអាល្លឺម៉ង់នោះទេ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ក្រុមអ្នកតវ៉ាថៃបានស្នើសុំប្រទេសអាល្លឺម៉ង់ ដើម្បីឱ្យប្រទេសនេះពិនិត្យមើលថាតើព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានព្រះជន្ម ៦៨ព្រះវស្សា បានធ្វើកិច្ចការរដ្ឋឬយ៉ាងណា ដូចជាការចុះហត្ថលេខាលើ ព្រះរាជក្រឹត្យ និងការចំណាយប្រចាំឆ្នាំនៅពេលព្រះអង្គគង់នៅលើទឹកដីអាល្លឺម៉ង់។

អាល្លឺម៉ង់បានឱ្យដឹងថា ខ្លួនមិនអាចទទួលយក បានទេសម្រាប់ព្រះមហាក្សត្រក្នុងការធ្វើនយោបាយនៅទីនោះ (នៅលើទឹកដីអាល្លឺម៉ង់) ហើយរដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយថាមហាអំណាចអ៊ឺរ៉ុប នៅតែបន្តមើលអាកប្បកិរិយារបស់ព្រះមហាក្សត្រថៃ ក្នុងអំឡុងពេលគង់នៅក្នុងទីក្រុងBavaria៕ប្រែសម្រួលៈ ណៃ តុលា

To Top