បរទេស៖មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញយុទ្ធសាស្ត្រឧត្តមភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិករបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
ដោយមានបំណងភ្ជាប់សកម្មភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិក DoD ជាមួយកម្មវត្ថុនៃយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ២០១៧ យុទ្ធសាស្ត្រការពារជាតិ និងគោលដៅនៃគោលនយោបាយជាតិនិងសេដ្ឋកិច្ចនោះ យុទ្ធសាស្ត្រនេះ បានដាក់ចេញនូវគោលដៅចំនួន៥ ដែលនីមួយៗ រណបទៅនឹងកម្មវត្ថុ។
យុទ្ធសាស្ត្រនេះ តាមប្រភពព័ត៌មាន មិនបានដាក់ចេញមធ្យោបាយជាក់លាក់ ដែលមន្ទីរបញ្ចកោណមានបំណងប្រើសម្រេចគោលដៅទាំងនោះ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវទិសដៅផ្លូវនិងផែនការអនុវត្ត និងសម្រេចចុងក្រោយនូវមធ្យោបាយឆ្ពោះទៅមុខ នៅត្រឹមខែមីនា ឆ្នាំក្រោយ៕ប្រែសម្រួល៖ប៉ាង កុង