បរទេស៖ កូរ៉េខាងជើង បាននិយាយថា ការបាញ់សម្លាប់បុរសកូរ៉េខាងត្បូងមួយរូប នៅក្នុងដែនទឹករបស់ខ្លួន កាលពីខែមុន គឺជាវិធានការការពារខ្លួន ស្របពេលមានក្តីព្រួយបារម្ភ ស្តីពីការឆ្លងរីករាលដានមេរោគកូរ៉ូណានេះ បើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។
កាសែតកូរ៉េខាងជើង KCNA បាននិយាយដូច្នេះថា “ទាហានរបស់យើង មិនអាចធ្វើអ្វី ក្រៅតែពីចាត់វិធានការការពារខ្លួនឯង ដោយសារតែគាត់វិនិច្ឆ័យថា ពលរដ្ឋកូរ៉េខាងត្បូង ដែលបានបំពានខុសច្បាប់ចូលក្នុងដែនទឹក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខាងយើងនោះ ប្រុងនឹងគេចខ្លួន មិនឆ្លើយតប នឹងការស្ទាក់ចាប់”។
គួរបញ្ជាក់ថា យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា កងទ័ពកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូងមួយរូប ដែលបានបាត់ខ្លួន កាលពីចុងខែកញ្ញា នៅមុនពេលចាក់ប្រេងដុតសាកសពរបស់គាត់ចោល៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)