បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពលរដ្ឋអាមេរិកជិតកន្លះលាននាក់ នៅរដ្ឋ Louisiana ត្រូវបានផ្តាច់ភ្លើងអគ្គិសនីប្រើប្រាស់
ក្រោយពេល ដែលរងការវាយប្រហារ ដោយព្យុះកម្រិត២ ដែលមានឈ្មោះថា Zeta ។
នៅពេលដែលអគ្គិសនី បានឈានទៅដល់ចំណុចអន់បំផុត មនុស្សប្រមាណជា ៥៣១ ០០០ នាក់ដែលរងផលប៉ះពាល់នេះ ខណៈដែលនៅក្នុងទីក្រុង New Orleans មនុស្ស
ប្រមាណជា ៤៧០ ០០០នាក់ គឺមិនមានភ្លើងអគ្គិសនី។
យោងតាមការបញ្ជាក់ របស់ទីភ្នាក់ងារជាតិ គ្រប់គ្រងព្យុះកំបុតត្បូង បានបញ្ជាក់ថា Zeta បានធ្លាក់ចុះមកត្រឹម ជាព្យុះត្រូពិកធម្មតា ប៉ុន្តែជាលទ្ធផលមនុស្ស ៣នាក់មកហើយ
ដែលបានបាត់បង់ជីវិត ដោយសារវាហើយ ក្នុងនោះរដ្ឋ២ផ្សេងទៀត ដែលទទួលរងការវាយប្រហារផងដែរ ដូចជា Mississipi និង Georgia៕
ប្រែសម្រួល៖ស៊ុនលី