ប៉េកាំង៖ គណបក្សកុម្មុយនិស្តចិន បានសន្យាថា នឹងប្រកាន់យកយុទ្ធសាស្រ្ត“ ចរាចរពីរ” ដើម្បីជំរុញតម្រូវការក្នុងស្រុក ខណៈដែលព្យាយាមជំរុញការនាំចេញ និងមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយអាមេរិក។
ទីក្រុងប៉េកាំង ប្រហែលជាត្រូវបានគេបង្ខំ ឱ្យសង្កត់ធ្ងន់ទៅលើការពង្រឹងតំរូវការ ក្នុងស្រុកជាជាងការពឹងផ្អែក លើការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើន ដោយសារសេដ្ឋកិច្ចផ្តោតលើទីផ្សារ មានការស្ទាក់ស្ទើរ ក្នុងការធ្វើពាណិជ្ជកម្មយ៉ាងសកម្ម ជាមួយប្រទេស ដែលដឹកនាំដោយរដ្ឋកុម្មុយនិស្ត។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍ថាគណបក្សកាន់អំណាច ដែលដឹកនាំ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានចែករំលែកទស្សនៈថា ប្រទេសចិន បានមើលឃើញកំណើនសេដ្ឋកិច្ច របស់ខ្លួនលើសការរំពឹងទុក ជីវភាពប្រជាជនត្រូវបានធានា ហើយស្ថានភាពទូទៅ នៃសង្គមនៅតែមានស្ថេរភាព។
មេដឹកនាំចិនរំពឹងថា ផលិតផលក្នុងស្រុកសរុប របស់ប្រទេសនឹងកើនឡើងដល់ ១០០ ពាន់ពាន់លានយ័ន (១៤,៩ ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ ទោះបីជា មានជំងឺរាតត្បាតវីរុសថ្មីនេះក៏ដោយ នេះបើយោងតាម សេចក្តីថ្លែងការណ៍ នៃការជួបជុំរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃច័ន្ទ៕ ដោយ៖ ឈូក បូរ៉ា