ព័ត៌មានអន្តរជាតិ

មេដឹកនាំបាតុករថៃ ៣នាក់ ក្នុងចំណោម ៤នាក់ ត្រូវប៉ូលិសចាប់ខ្លួនជាថ្មី ដោយម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

បរទេស៖ មេដឹកនាំបាតុករ ដែលត្រូវបានឃុំខ្លួនចំនួន ៤ នាក់ ក្រោយមកបានដោះលែង ជាបណ្តោះអាសន្ន កាលពីថ្ងៃសុក្រ ប៉ុន្តែពួកគេបីនាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយម្នាក់ក្នុងចំនោមពួកគេទាំងនោះ បានបញ្ជូណទៅមន្ទីរពេទ្យ បន្ទាប់ពីមានការប្រវាយប្រតប់គ្នា ជាមួយប៉ូលិស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមមេធាវីសិទ្ធិមនុស្សថៃ (TLHR) បាននិយាយថា តុលាការព្រហ្មទណ្ឌ បានផ្តល់ការបង់ប្រាក់ធានា ក្នុងការដោះលែងបណ្តោះអាសន្ន ចំពោះលោក Panupong“ Mike” Jadnok, Parit“ Penguin” Chiwarak, Patiwat Saraiyaem និង លោកស្រី Panusaya“ Rung” Sithijirawattanakul ។

លោក Panupong លោក Parit និងលោក Patiwat កំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារ Bangkok Remand ហើយលោកស្រី Panusaya នៅឯវិទ្យាស្ថានកែប្រែស្ត្រី ដែលនៅក្បែរនោះ។

លោក Noraseth Nanongtoom មេធាវីរបស់ THLR បាននិយាយថា លោកសង្ស័យថា លោក Parit , លោក Panupong និងលោកស្រី Panusaya នឹងត្រូវឃុំខ្លួន ពាក់ព័ន្ធនឹងករណីផ្សេងទៀត។ លោកបានបន្ថែមថា អ្នកទាំងបីមិនត្រូវបានអនុញ្ញាត ឲ្យជួបមេធាវីរបស់ពួកគេឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top