ព័ត៌មានអន្តរជាតិ

រុស្ស៊ី យល់ព្រមជួយអាមេនី ប្រសិនបើជម្លោះអាហ្ស៊ែបៃហ្សង់ រាលដាលដល់ទឹកដីអាមេនី

បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានយល់ព្រមផ្តល់ ជួយដល់ប្រទេសអាមេនី ប្រសិនបើជម្លោះអាហ្ស៊ែបៃហ្សង់ រីករាលដាលចេញផុតពីតំបន់ Nagorno-Karabakh ហើយចូលដល់ទឹកដីអាមេនី នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ខ្លួននឹងផ្តល់ជំនួយចំបាច់ទាំងអស់ ប្រសិនបើជម្លោះអាហ្ស៊ែបៃហ្សង់ រីករាលដាលចូល ក្នុងទឹកដីអាមេនី ស្ថិតក្រោមសន្ធិសញ្ញាភាពជាដៃគូ សហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងប្រទេស ដែលបានធ្វើឡើង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៩៧។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃប្រទេសអាមេនី លោក Nikol Pashinyan នាពេលថ្មីៗនេះ បានផ្ញើលិខិតមួយ ឲ្យទៅប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ស្នើសុំការប្រឹក្សាបន្ទាន់ ស្តីពីប្រភេទជំនួយសន្តិសុខ ដែលអាចផ្តល់ឲ្យក្រោមសន្ធិសញ្ញានោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top