បរទេស៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បាននិយាយថា ប្រជាជនម៉ូស្លីមមានសិទ្ធិខឹង និងសម្លាប់ប្រជាជនបារាំង រាប់លាននាក់តែប៉ុន្មានម៉ោង បន្ទាប់ពីអ្នកវាយប្រហារម្នាក់ស្រែកថា “Allahu akbar!” បានកាត់ក្បាលស្ត្រីម្នាក់ ហើយសម្លាប់មនុស្សពីរនាក់ផ្សេងទៀត នៅក្នុងព្រះវិហារមួយនៅប្រទេសបារាំង។
យោងតាមសារព័ត៌មាន NEW YORK TIMES ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការអត្ថាធិប្បាយដែលឆេះឆួលគឺជា ផ្នែកមួយនៃការលើកឡើងពីលោកបណ្ឌិត Mahathir Mohamad ដែលបានជេរប្រមាថប្រឆាំង នឹងវប្បធម៌លោកខាងលិច និងប្រធានាធិបតីបារាំងលោក Emmanuel Macron ចំពោះការបដិសេធមិនបរិហារ អំពីរូបគំនូរចំអករបស់ព្យាការីមហាម៉ាត់ ដែលបានបង្កការវាយប្រហារបីដង ក្នុងរយៈពេលពីរខែនៅប្រទេសបារាំង។
លោក Macron ក៏បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹង “ការបំបែកខ្លួននៃអ៊ីស្លាមនិយម” បន្ទាប់ពីការកាត់ក្បាលគ្រូសាលា Samuel Paty នៅជាយក្រុងប៉ារីសកាលពីថ្ងៃទី១៦ ខែតុលា។
លោក Mohamad បានលើកឡើងថា «លោក Macron មិនបង្ហាញថាគាត់មានភាពស៊ីវិល័យទេ។ គាត់ជាមនុស្សដំបូងក្នុងការ ស្តីបន្ទោសដល់សាសនាអ៊ីស្លាម និងមូស្លីមចំពោះការ សម្លាប់គ្រូបង្រៀនសាលា ដែលប្រមាថ។ វាមិនសមស្របតាមការ បង្រៀនរបស់សាសនាអ៊ីស្លាមទេ» ។ ប៉ុន្តែដោយមិនគិត ពីសាសនាដែលអះអាងថា ខឹងសម្លាប់សម្លាប់មនុស្ស។ ជនជាតិបារាំងនៅក្នុងប្រវត្តិសាស្រ្ត របស់ពួកគេបានសម្លាប់ មនុស្សរាប់លាននាក់ ភាគច្រើនជាមូស្លីម។
ប្រជាជនម៉ូស្លីមមានសិទ្ធិខឹង និងសម្លាប់ប្រជាជន បារាំងរាប់លាននាក់ ចំពោះការសម្លាប់រង្គាល កាលពីអតីតកាល ។
លោក Mohamad ក៏បាននិយាយផងដែរថា“ លោកខាងលិច” មិនគួរដាក់ទស្សនៈ និងគុណតម្លៃរបស់ខ្លួន ទៅលើអ្នកដទៃឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា