ព័ត៌មានអន្តរជាតិ

ប្រជាជន ហ្វីលីពីនចន្លោះពី ១៩លាននាក់ ទៅ ៣១លាននាក់ អាចរងផលប៉ះពាល់ដោយព្យុះទីហ្វុងហ្គូនី

បរទេស៖ ព្យុះទីហ្វុង ហ្គូនី បានបោកបក់ ចូលភាគខាងត្បូង នៃកោះលូហ្សុន របស់ប្រទេសហ្វីលីពីន ដោយមាន“ ខ្យល់ព្យុះដ៏មហន្តរាយ និងភ្លៀងធ្លាក់ខ្លាំង” កាលពីថ្ងៃអាទិត្យ ដែលបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៤ នាក់ ស្លាប់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្យុះទីហ្វុងដែលបានធ្វើឱ្យមានការ បាក់ដីនៅក្នុងខេត្តកោះ Catanduanes ក្នុងតំបន់ Bicol មុនពេលព្រឹកព្រលឹមថ្ងៃអាទិត្យ បានចុះខ្សោយកម្លាំង ប៉ុន្តែវានៅតែបន្សល់ទុកនូវផ្លូវ ដែលរងការបំផ្លិចបំផ្លាញនៅក្នុង ១២ ក្នុងចំណោម ១៧តំបន់នៅហ្វីលីពីន។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) បាននិយាយថា ប្រជាជនចន្លោះពី ១៩ លានទៅ ៣១ លាននាក់ នៅក្នុងប្រទេសហ្វីលីពីន ដែលស្មើនឹងប្រមាណមួយភាគបួន នៃចំនួនប្រជាជនទាំងមូលរបស់ប្រទេស អាចរងផលប៉ះពាល់ដោយព្យុះទីហ្វុងហ្គូនី នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top