ព័ត៌មានអន្តរជាតិ

ជប៉ុន បញ្ជាទិញយន្តហោះ ចាក់សាំងកណ្ដាល អាកាសយោធា KC-46A ពីរគ្រឿងបន្ថែម

បរទេស៖ ក្រុមហ៊ុន នាពេលថ្មីៗនេះ ទើបបានទទួលកុងត្រាផលិតយន្តហោះ ចាក់សាំងក្នុងអាកាស KC-46A គ្រឿងទី៣និងទី៤ សម្រាប់កងកម្លាំងជើងអាកាសជប៉ុន ជាកិច្ចព្រមព្រៀងមួយ ដែលកងទ័ពអាកាសអាមេរិកនិយាយថា នឹងដើរតួនាទីមិនអាចកាត់ថ្លៃ បានក្នុងកិច្ចសហការសន្តិសុខ រវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃតី៣០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កំណែប្រែកុងត្រាមានទំហំទឹកប្រាក់ ៣៤២លានដុល្លារ ដែលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះនោះ ស្នើឲ្យផលិតយន្តហោះទាំងពីរគ្រឿងឲ្យរួចរាល់ នៅត្រឹមឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Will Shaffer ជាប្រធានក្រុមហ៊ុន Boeing Japan បានមានប្រសាសន៍នៅថ្ងៃសុក្រថា “ការបញ្ជាទិញនេះ ធ្វើឲ្យកាន់តែប្រសើរខ្លាំងឡើងបន្ថែមទៀត នូវភាពជាដៃគូយូរអង្វែងរបស់យើង ជាមួយប្រទេសជប៉ុន ហើយយន្តហោះ KC-46A នឹងជាទ្រព្យសម្បត្តិដែលមិនអាចប្រៀបផ្ទឹមបាន ចំពោះកងចល័តដែនអាកាសរបស់ជប៉ុន សម្រាប់រយៈជាច្រើនទសវត្សទៅមុខ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top