សេអ៊ូល ៖ ការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក ត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធ ពីសំណាក់មិត្តភក្តិ និងសត្រូវដូចគ្នា និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុត និងចំណាស់ជាងគេបំផុត របស់សហរដ្ឋអាមេរិក – មិនមានករណីលើកលែងនោះទេ ជាពិសេសនៅពេលដែលបេក្ខជន គូប្រជែងខុសគ្នា យ៉ាងខ្លាំងលើសម្ព័ន្ធមិត្ត និងកូរ៉េខាងជើង។
ក្រុមអ្នកជំនាញឲ្យដឹងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើង ពីភាពមិនប្រាកដប្រជា ចំពោះសម្ព័ន្ធមិត្ត ជាមួយកូរ៉េខាងត្បូង ប៉ុន្តែលោកនៅតែអាចផ្តល់ ឱកាសប្រសើរជាងមុន ក្នុងការធ្វើឱ្យមានការរីកចម្រើន ឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ។
ប្រភពបានឲ្យដឹងថា គូប្រជែងប្រជាធិបតេយ្យរបស់លោក ត្រាំ គឺលោក Joe Biden សន្យាថានឹងវិលត្រឡប់ទៅរកទស្សនៈ បែបប្រពៃណីនៃសម្ព័ន្ធមិត្ត ប៉ុន្តែប្រទេសកូរ៉េខាងជើង មិនមែនជាអាទិភាពកំពូល សម្រាប់លោកនោះទេ ។
លោក Celeste Arrington សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ George Washington បានលើកឡើងថា“ សាធារណរដ្ឋកូរ៉េតែងតែឃ្លាំមើល ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក យ៉ាងដិតដល់ប៉ុន្តែឆ្នាំ២០២០ ពិតជាមានសារៈសំខាន់ សម្រាប់សាធារណរដ្ឋកូរ៉េ”៕
ដោយ ឈូក បូរ៉ា