ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងខ្លាំង ជាងគេបំផុត នៅលើពិភពលោក នៅឆ្នាំ២០២០ បង្កឲ្យមានការបាក់ដី នៅហ្វីលីពីន

ម៉ានីល៖ ប្រជាជនជិតមួយលាននាក់ នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានជម្លៀសចេញពីតំបន់ ភាគខាងកើត នៃកោះលូហ្សុនបកាលពីថ្ងៃអាទិត្យ ខណៈហ្គូនីដែលជាព្យុះទីហ្វុងខ្លាំងបំផុត នៅលើពិភពលោកនៅឆ្នាំ២០២០ បានធ្វើឱ្យមានការបាក់ដី នៅក្នុងប្រទេស ។

ខ្យល់បក់ខ្លាំងរហូតដល់ ៣១០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាវាយប្រហារលើកទី១ ថយចុះមកនៅត្រឹម ២៩៥ គីឡូម៉ែត្រក្នុងមួយរសៀល វាជាព្យុះទីហ្វុងខ្លាំងបំផុតមួយ ដែលវាយប្រហារមកលើប្រទេស ហ្វីលីពីន ចាប់តាំងពីព្យុះហៃយ៉ាន ដែលបានសម្លាប់មនុស្សជាង ៦៣០០ នាក់កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ។

ក្រុមប្រឹក្សាគ្រប់គ្រងកាត់ បន្ថយគ្រោះមហន្តរាយជាតិបានឲ្យដឹងថា ខ្យល់ព្យុះបក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំងកំពុងជះឥទ្ធិពល ដល់ប្រជាជនហ្វីលីពីនចំនួន ១៩,៨ លាននាក់នៅក្នុងតំបន់ចំនួន ១២ ផ្សេងគ្នានៅទូទាំងប្រទេស ហើយក៏មិនមានរបាយការណ៍ ជាបន្ទាន់អំពីអ្នកស្លាប់ និងការខូចខាតយ៉ាងច្រើននោះទេ ។

គួរបញ្ជាក់ថា ព្យុះទីហ្វុងដែលត្រូវបានបន្ទាបពីព្យុះទីហ្វុង បន្ទាប់ពីបានធ្វើឱ្យមានការខូចខាត ត្រូវបានគេរំពឹងថា នឹងចាកចេញពីទឹកដីហ្វីលីពីនបនៅល្ងាចថ្ងៃច័ន្ទនេះ ដោយឆ្ពោះទៅកាន់ សមុទ្រចិនខាងត្បូង ៕

ដោយ ឈូក បូរ៉ា

To Top