បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាកងកម្លាំងរដ្ឋាភិបាល ឥណ្ឌាបានសម្លាប់មេបញ្ជាការកំពូលឧទ្ទាមម្នាក់នៅកាស្មៀរកាលពី ថ្ងៃអាទិត្យម្សិលមិញ ដែលខ្លួនបានហៅវាថា ជាជោគជ័យដ៏ធំមួយប្រឆាំងនឹងការប្រយុទ្ធដ៏យូរ របស់ក្រុមឧទ្ទាមប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌា។
មេបញ្ជាការដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Saifullah Mir ដែលមានតំណែងជាប្រធានប្រតិបត្តិការនៃក្រុមឧទ្ទាមធំបំផុតក្នុងតំបន់គឺ Hizbul Mujahideen ដែលដែលក្រុមនេះ បានធ្វើការបះបោរប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាអស់ជាច្រើនទសវត្សមកហើយ។
លោកអធិការ Vijay Kumar បាននិយាយថាប៉ូលីសនិងទាហាន ប៉េអឹមបានបើកប្រតិបត្តិការមួយកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Srinagar ក្នុងសង្កាត់មួយនៅជាយក្រុង ដោយផ្អែកលើ ព័ត៌មានជំនួយដែលថា Saifullah កំពុងជ្រកកោននៅទីនោះ។
លោកបាននិយាយថា ការបាញ់កាំភ្លើងបានកើតឡើងដែលមេបញ្ជាការសកម្មប្រយុទ្ធត្រូវបាន សម្លាប់ហើយ សហការីម្នាក់ទៀតត្រូវបានចាប់ខ្លួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី