ព័ត៌មានអន្តរជាតិ

FBI បើកការ ស៊ើបអង្កេតករណី រំខានរថយន្តក្រុង របស់លោក Biden ក្នុងពេលយុទ្ធនាការ

បរទេស៖នៅថ្ងៃចន្ទនេះអ្នកនាំ ពាក្យរបស់ FBI បានបញ្ជាក់ថាខ្លួន កំពុងចាប់ផ្តើមបើកការស៊ើបអង្កេតហើយទៅលើករណី រំខាន ទៅលើរថយន្តក្រុងដែលជាយុទ្ធនាការលោក Joe Biden កាលពីសប្តាហ៍មុនដោយ ក្រុមអ្នកបើកបរយានយន្តជាមួយនឹងទង់រូប Trump ២០២០ ។

យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអ្នកនាំពាក្យរបស់ FBI បានប្រកាសថាFBI ប្រចាំនៅSan Antonio បានទទួលដំណឹង អំពីឧប្បត្តិហេតុនិងចាប់ផ្តើមការងារស៊ើបអង្កេត នេះហើយផងដែរ ។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅរដ្ឋតិចសាស់កាលពីថ្ងៃសុក្រខណៈរថយន្តក្រុងយុទ្ធនាការកំពុងធ្វើដំណើរពី San Antonio ទៅកាន់ Austin ដែលជាផ្នែកមួយនៃការជំរុញ ដើម្បីជំរុញឱ្យអ្នកគាំទ្រលោក Biden ចូលរួមបោះឆ្នោតគាំទ្រ។

មន្ត្រីយុទ្ធនាការរបស់លោក Biden បានពិពណ៌នាអំពីសកម្មភាពរបស់ អ្នកបើកបរយានយន្តថាជាការប៉ុនប៉ងដើម្បីបន្ថយល្បឿន រថយន្តក្រុងហើយក្រោយមកពួកគេ ក៏បានបើកចេញពីផ្លូវតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top