ព័ត៌មានអន្តរជាតិ

ព្រះរាជទាយាទសហភាពអារ៉ាប់រួម ថ្កោលទោសការវាយប្រហារ ភេវរកម្មនៅបារំាង

បរទេស៖ ព្រះរាជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed al-Nahyan តាមសេចក្តីរាយការណ៍ បានបង្ហាញនូវថ្កោលទោសរបស់ទ្រង់ ចំពោះអំពើវាយប្រហារភេរវកម្មថ្មីៗនេះ នៅក្នុងប្រទេសបារាំង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីបារាំង លោក Emanuel Macron។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន រដ្ឋសហភាពអារ៉ាប់រួម ឈ្មោះ WAM បានឲ្យដឹងថា ព្រះអង្គម្ចាស់សហភាពរ៉ាប់រួម ទ្រង់បានធ្វើការសង្កត់ធ្ងន់ លើការច្រានចោលរបស់ទ្រង់ ចំពោះការថ្លែងបង្កការស្អប់ខ្ពើម និងយុត្តាធិការណាមួយ ចំពោះឧក្រិដ្ឋកម្ម អំពើហិង្សា និងអំពើភេរវកម្ម។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mohammed ដែលជាមេដឹកនាំ នៅតំបន់ឈូងសមុទ្រដំបូងគេ ដែលបានចុះកិច្ចព្រមព្រៀង បើកចំណងមិត្តភាពផ្លូវការ ជាមួយអ៊ីស្រាអែលនោះ ទ្រង់ត្រូវបានគេមើលឃើញ ជាយូរមកហើយថា ជាអ្នកនយោបាយដ៏មានបទពិសោធន៍ ដែលធ្វើឲ្យសហភាពអារ៉ាប់រួម មានការកើនឡើងនូវចំណងការទូត៕ ប្រែសម្រួល៖ប៉ាង កុង

To Top