ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១២នាក់ នាំឲ្យអ្នកឆ្លងជំងឺ សរុបកើន ដល់ជាង១,១០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់១.១៩២នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់មានចំនួន៣៥នាក់ ។

ក្រសួងបានឲ្យដឹងថា រាល់ករណីទំាងអស់នេះ គឺជាពលរដ្ឋវៀតណាម ដែលបានចូលមកកាន់ប្រទេសនាពេលថ្មីៗនេះ ដែលមកពីបរទេស ហើយត្រូវបានដាក់ឲ្យនៅដាច់ ដោយឡែពីគេនៅពេលមកដល់ ។

ក្រសួងក៏បានប្រកាសថា អ្នកជំងឺ០២នាក់ទៀត បានជាសះស្បើយទាំងស្រុង ដែលនាំឲ្យអ្នកជាសះស្បើយពីជំងឺនៅក្នុងប្រទេស កើនឡើងដល់១.០៦៥នាក់ គិតត្រឹមថ្ងៃចន្ទ ។

ទន្ទឹមនឹងនេះដែររ ពលរដ្ឋជិត១៤.៨០០នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងបានតាមដាននៅក្នុងប្រទេស ។ ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top