បរទេស៖ ព្រះមហាក្សត្ររបស់ប្រទេសថៃ ព្រះអង្គបានហៅប្រទេសថៃថា “ជាដែនដីនៃការសម្របសម្រួល” នៅក្នុងសេចក្តីអត្ថាធិប្បាយ (ព្រះរាជបន្ទូល) ដែលមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដែលក្នុងអំឡុងពេលនោះ ព្រះមហាក្សត្រដែលមិនអាចចូលទៅដល់បានប្រកាសថា “ ស្រឡាញ់” ចំពោះប្រជាជនថៃទាំងអស់គ្នា បន្ទាប់ពីការតវ៉ាជាច្រើនខែអំពាវនាវឱ្យមានការកែទម្រង់រាជាធិបតេយ្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យការគោរពព្រះបរមរាជវាំងត្រូវបានបង្ហាញនៅពេលដែលមនុស្សរាប់ពាន់នាក់ពាក់អាវពណ៌លឿង ដែលជាពណ៌រាជវង្ស បានរង់ចាំនៅក្បែរព្រះបរមរាជវាំង ជាមួយនឹងព្រះឆាយាលក្ខណ៍របស់ព្រះករុណា និងព្រះមហាក្សត្រយានី។
ដោយយាងឆ្លងកាត់ហ្វូងមនុស្សដើម្បីស្វាគមន៍អ្នកគាំទ្រ ព្រះមហាក្សត្រត្រូវបានបញ្ឈប់ដោយអ្នកយកព័ត៌មានជនជាតិអង់គ្លេស ប៉ុស្តិ៍លេខ ៤ ដែលបានសួរព្រះអង្គអំពីក្រុមបាតុករដែលអំពាវនាវឱ្យមានការកែទម្រង់។ យោងតាមឃ្លីបមួយដែលត្រូវបានបង្ហោះនៅលើគណនីធ្វីតធ័ររបស់ប៉ុស្តិ៍លេខ ៤ បានអោយដឹងថា ព្រះមហាក្សត្រថៃ ព្រះអង្គបានមានព្រះរាជបន្ទូលដោយតបថា “ យើងស្រលាញ់ពួកគេទាំងអស់គ្នាដូចៗគ្នា”នៅពេលត្រូវបាន គេសួរថា តើមានកន្លែងសម្រាប់សម្របសម្រួលដែរឬទេ? ព្រះអង្គមានព្រះរាជបន្ទូលទៀតថា “ ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល” ៕
ប្រែសម្រួលៈ ណៃ តុលា