វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសបានយល់ព្រមលើសំណើរបស់ជប៉ុន ដែលឲ្យបុរសពីរនាក់ ត្រូវបានធ្វើបត្យាប័ន ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទ ជួយអតីតប្រធានក្រុមហ៊ុន Nissan Motor Co លោក Carlos Ghosn រត់គេចខ្លួនចេញពីប្រទេស ខណៈពេលរង់ចាំការជំនុំជម្រះ លើបទចោទប្រកាន់ពីបទកេងបន្លំហិរញ្ញវត្ថុ។
ទោះយ៉ាងណាគេនៅមិនទាន់ដឹងថា ការធ្វើបត្យាប័នបុរសទាំងពីរនាក់គឺម៉ៃឃើល ថេល័រ ជាអតីត Green Beret និងកូនប្រុសរបស់លោកឈ្មោះ Peter Taylor នឹងធ្វើឡើងនៅពេលតុលាការសហព័ន្ធអាមេរិក បានយល់ព្រមក្នុងថ្ងៃតែមួយនូវសំណើចុងក្រោយពីពួកគេនោះទេ។ ដោយមេធាវី បានបញ្ឈប់រដ្ឋាភិបាលអាមេរិកពីការប្រគល់ពួកគេទៅប្រទេសជប៉ុន។
យោងតាមមេធាវីក្រសួងការបរទេសបានផ្តល់ការយល់ព្រមរបស់ខ្លួន ចំពោះការធ្វើបត្យាប័ននេះកាលពីថ្ងៃអង្គារ។
នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍លោក Yoko Kamikawa បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេពីព្រោះវា“ ពាក់ព័ន្ធនឹងការស៊ើប អង្កេតលើករណីជាក់លាក់មួយ និងនីតិវិធីនៅសហរដ្ឋអាមេរិក”៕
ដោយ ឈូក បូរ៉ា