ព័ត៌មានអន្តរជាតិ

អាមេនីស្នើឲ្យមានការស៊ើបអង្កេត​ ចំពោះទាហានស៊ីឈ្នួននៅតំបន់ Nagorno-Karabakh

បរទេស៖នាយករដ្ឋមន្ត្រីអាមេនី នៅថ្ងៃចន្ទនេះ បានស្នើឲ្យមានការស៊ើបអង្កេតអន្តរជាតិ ចំពោះវត្តមានទាហានស៊ីឈ្នួនបរទេស នៅក្នុងតំបន់ Nagorno-Karabakh ក្រោយកងកម្លាំងជនជាតិភាគតិចអាមេនីនិយាយថា ពួកគេទើបចាប់បានទាហានស៊ីឈ្នួនពីរនាក់មកពីប្រទេសស៊ីរី។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី Nikol Pashinyan បាននិយាយថា វត្តមានរបស់ទាហានស៊ីឈ្នួលបរទេស គឺជាការគម្រាមកំហែងមួយ មិនត្រឹមតែចំពោះសន្តិសុខតំបន់ Nagorno-Karabakh និងប្រទេសអាមេនីប៉ុណ្ណោះទេ ប៉ុន្តែព្រមទាំងសន្តិសុខអន្តរជាតិ ហើយបញ្ហានេះ គួរតែក្លាយជាប្រធានបទមួយនៃការស៊ើបអង្កេតអន្តរជាតិ។

គួរបញ្ជាក់ថា តំបន់ នេះ Nagorno-Karabakh គឺត្រូវបានអន្តរជាតិទទួលស្គាល់ថា វាគឺជាផ្នែកនៃទឹកដីរបស់ប្រទេសអាហ្ស៊ែបៃហ្សង់ ប៉ុន្តែត្រូវបានចូលមករស់នៅ និងគ្រប់គ្រងកាន់កាប់ដោយជនជាតិភាគតិចអាមេនី៕

ប្រែសម្រួល៖ប៉ាង កុង

To Top