ព័ត៌មានអន្តរជាតិ

ចិន ទទូចដល់អាមេរិក ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយ និងការគាបសង្កត់លើអ្នកកាសែតចិន

ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការគៀបសង្កត់នយោបាយប្រឆាំងនឹងអ្នកកាសែតចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយឆ្លើយតបនឹងសំណួរទាក់ទងនឹងការពន្យារពេលទិដ្ឋាការបស់អ្នកសារព័ត៌មានចិននៅសហរដ្ឋអាមេរិក។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា ពាក្យសុំពន្យាទិដ្ឋាការរបស់អ្នកកាសែតចិនមួយចំនួននៅសហរដ្ឋអាមេរិក ត្រូវបានអនុម័តហើយរយៈពេលសុពលភាព គឺចាប់ពីថ្ងៃទី០៤ ខែសីហា ដល់ថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំនេះ។

ម្យ៉ាងវិញទៀតរយៈពេលសុពលភាពពិតប្រាកដនៃទិដ្ឋាការរបស់ពួកគេ មានតិចជាងមួយសប្តាហ៍ សម្រាប់អ្នកខ្លះវាមានរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ៕

ដោយ ឈូក បូរ៉ា

To Top