វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យ លោក Joe Biden បានចេញមុខការពារ លោក Anthony Fauci បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកអាចនឹងបណ្តេញ អ្នកជំនាញខាងជំងឺឆ្លងកំពូល របស់ប្រទេសនេះ បន្ទាប់ពីថ្ងៃបោះឆ្នោត។
លោក Biden បានថ្លែងនៅក្នុងពិធីជួបជុំ នៅទីក្រុង Cleveland រដ្ឋ Ohio កាលពីព្រឹកថ្ងៃច័ន្ទថា “កាលពីយប់មិញលោក ត្រាំ បានលើកឡើងថា លោកនឹងបណ្តេញវេជ្ជបណ្ឌិត Fauci ចេញពីតំណែង តើវាមិនអស្ចារ្យទេឬ?”។
លោក Biden បានបន្ថែមថា “ខ្ញុំមានគំនិតប្រសើរជាងមុន ជ្រើសរើសខ្ញុំ ហើយខ្ញុំនឹងជួលលោកវេជ្ជបណ្ឌិត Fauci ហើយយើងនឹងបណ្តេញ លោកដូណាល់ ត្រាំ ចេញ” ។
ការកត់សម្គាល់របស់លោក Biden បានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានលើកឡើង នៅក្នុងពិធីជួបជុំមួយនៅរដ្ឋផ្លរីដា កាលពីល្ងាចថ្ងៃអាទិត្យថា លោកអាចនឹងព្យាយាមបណ្តេញ លោក Fauci ចេញពីមុខតំណែងរបស់លោក នៅវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង បន្ទាប់ពីការបោះឆ្នោត៕ ដោយ៖ ឈូក បូរ៉ា