ព័ត៌មានអន្តរជាតិ

តួកគី ដកមូលដ្ឋានអង្កេតការណ៍ធំជាងគេរបស់ខ្លួន ចេញពីតំបន់ភាគកណ្ដាលប្រទេសស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងតួកគីកាលពីថ្ងៃច័ន្ទបានបញ្ចប់ការរុះរើចំណុចសង្កេតការណ៍មួយ ដែលគ្រប់គ្រង ដោយប្រទេសតួកគី នៅក្នុងខេត្តហាម៉ាភាគកណ្តាលរបស់ប្រទេសស៊ីរី។

សារព័ត៌មាន SANA បានចុះផ្សាយថា កងកម្លាំងតួកគី បានបញ្ចប់ការរុះរើចំណុចអង្កេតរបស់ពួកគេហើយបាន យកឧបករណ៍របស់ពួកគេចេញ ទាំងអស់នៅទីប្រជុំជន Morek ក្នុងទីប្រជុំជន Hama ។

ជាមួយគ្នានេះដែរក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា បន្ទាប់ពីការរុះរើពេញលេញនៃចំណុចអង្កេតនេះ ទង់ជាតិស៊ីរីត្រូវបានគេដាក់នៅលើតំបន់នោះ ដែលវាត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ចំណុចអង្កេត Morek គឺជាមូលដ្ឋានតួកគីធំជាងគេនៅស៊ីរី។

ក្រុមឃ្លាំមើលបានឲ្យដឹងថា កងកម្លាំងតួកគី បានចាប់ផ្តើមរុះរើមូលដ្ឋាននៅថ្ងៃទី១៩ ខែតុលា។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា បច្ចុប្បន្នកងកម្លាំងតួកគី កំពុងជម្លៀសកន្លែងសង្កេតការណ៍មួយផ្សេងទៀតនៅលើភ្នំ Shahshabo នៅភាគពាយ័ព្យនៃខេត្ដ Hama៕

ដោយ ឈូក បូរ៉ា

To Top