ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ធ្វើបរិយាប័ន្ធនិងច្នៃប្រឌិតថ្មី ដើម្បីផ្សាយព័ត៌មាន គ្រប់ជ្រុងជ្រោយ ពីពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៣

ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៣ នឹងសម្ពោធបើកនៅថ្ងៃទី៤ ខែវិច្ឆិកា ។ បច្ចុប្បន្ននេះ ការងារផ្សព្វផ្សាយព័ត៌មានគ្រប់ផ្នែក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រព្រឹតិ្តទៅដោយគ្រប់ជ្រុងជ្រោយ ។

នៅថ្ងៃទី៣ ខែវិចិ្ឆកា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ត្រូវផ្សព្វផ្សាយព័ត៌មាន តាមការពិតជាក់ស្តែង ក្នុងន័យទទួលបានការវាយទម្លុះថ្មី ក្នុងការផ្សព្វផ្សាយអន្តរជាតិ និងការច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានបែបថី្ម ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា លើវិស័យមជ្ឈដ្ឋានមតិសាធារណៈ ដល់ការរៀបចំដោយជោគជ័យ នូវពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី ។

បច្ចុប្បន្ននេះ អ្នកសារព័ត៌មានចំនួនជាង ៨រយរូប នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចូលបម្រើការងារយក បទសម្ភាសន៍នៅក្រុងសៀងហៃ ។ ក្នុងអំឡុងពេលពិព័រណ៍នាំ ចូលចិនអន្តរជាតិលើកទីបី អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងប្រើប្រាស់ឧត្តមភាពលើវិស័យ ប្រព័ន្ធសារព័ត៌មានគ្រប់ប្រភេទ និងវេទិកាផ្សព្វផ្សាយជាច្រើនរបស់ខ្លួន និងផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធសារព័ត៌មានបែបថ្មី ទូរទស្សន៍ វិទ្យុ ក៏ដូចជាវេទិកាផ្សព្វផ្សាយទៅកាន់បរទេសជា ៤៤ភាសា ដើម្បីដាក់ចេញផលិតផលិតផល ប្រព័ន្ធសារព័ត៌មានប្រភេទជាច្រើន ដូចជាកម្មវិធីព័ត៌មាន កម្មវិធីវិភាគ កម្មវិធីវីដេអូខ្នាតខ្លី និងកម្មវិធីផ្សាយផ្ទាល់តាមបណ្តាញ អ៊ីនធឺណែតជាដើម ក៏ដូចជានឹងរៀបចំកម្មវិធីផ្សាយ ផ្ទាល់ជាច្រើនលើកសម្រាប់លក់ដូរ ផលិតផលបរទេសផងដែរ ក្នុងន័យបង្ហាញដោយគ្រប់ជ្រុងជ្រោយ នូវការបេ្តជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មភាពជាក់ស្តែងរបស់ប្រទេសចិន ក្នុងការជំរុញការបើកទូលាយ ប្រកបដោយកម្រិតកាន់តែខ្ពស់ និងកសាងសេដ្ឋកិច្ចសកល បែបបើកទូលាយជាបន្តបន្ទាប់ ៕

To Top