ព័ត៌មានអន្តរជាតិ

បេក្ខជនប្រធានាធិបតី លោក ចូ ប៊ីដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយអង្គបោះឆ្នោត ២១៥ ទល់នឹង ១៦៤

គិតត្រឹមម៉ោងជិត ១រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ចូ ប៊ីដិន មកពីខាងគណបក្សប្រជាធិបតេយ្យ បាននាំមុខលោក ដូណាល់ ត្រាំ អ្នកការពារតំណែងប្រធានាធិបតីនៅសេតវិមាន ដែលមកពីខាងគណបក្សសាធារណរដ្ឋ ដោយលោក ប៊ីដិន ទទួលបានអង្គបោះឆ្នោត ២១៥ ចំណែកលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត ១៦៥។ នេះបើតាមសារព័ត៌មាន CNN។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតតំណែងប្រធានាធិបតីអាមេរិក ឆ្នាំ២០២០នេះ ប្រសិនបេក្ខជនប្រធានាធិបតីរូបណា ទទួលបានអង្គបោះឆ្នោតបាន ២៧០មុននោះ នោះបេក្ខជនរូបនោះ នឹងឈ្នះតំណែងប្រធានាធីបតីអាមេរិកឆ្នាំ២០២០៕

To Top