ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា​ នឹងពិចារណាសំណើ អ៊ីរ៉ង់ក្នុងការបញ្ចប់ ជម្លោះតំបន់ Nagorno-Karabakh

បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងពិចារណាសំណើអ៊ីរ៉ង់ សម្រាប់ការបញ្ចប់ជម្លោះ នៅក្នុងតំបន់ Nagorno-Karabakh ក្រោយបទឈប់បាញ់គ្នា ចំនួន៣បានបរាជ័យ ក្នុងការឈប់ការប្រយុទ្ធគ្នា ដែលក្នុងពេលបច្ចុប្បន្ននេះ បានឈានចូលដល់ក្នុងសប្ដាហ៍ទី៦ហើយ ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Andrei Rudenko ដែលមានប្រសាសន៍ថា សំណើរបស់ប្រទេសអ៊ីរ៉ង់ បង្កើតឡើងដោយអនុរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Abbas Abaqchi នៅក្នុងអំឡុងដំណើរទស្សនកិច្ចទីក្រុងមូស្គូ កាលពីសប្ដាហ៍មុន ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតណាមួយទេ។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍កាលពីសប្ដាហ៍មុនថា ប្រទេសអ៊ីរ៉ង់បានស្នើសុំឲ្យធ្វើតួនាទីនាំមុខ ក្នុងកិច្ចចរចាសន្តិភាព សម្រាប់ប្រទេសនៅក្នុងតំបន់ ហើយប្រទេសរុស្ស៊ី គឺជាប្រទេសមួយ នៅក្នុងប្រទេសទាំងអស់នោះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top