បរទេស៖ គ្រាន់តែរយៈពេលមួយខែប៉ុណ្ណោះ ប្រទេសវៀតណាមនៅតំបន់ភាគកណ្តាលបានរងគ្រោះដោយទឹកជំនន់ចំនួន ៣, ព្យុះវាយប្រហារចំនួន ៤ និងការរអិលបាក់ដី ជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥៩ នាក់និងបាត់ខ្លួន ៧១ នាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃទី ៤ ខែតុលា ខេត្តនានាចាប់ពីខេត្ត Thanh Hoa ដល់ខេត្ត Quang Ngai តាមបណ្តោយខ្សែកណ្តាលនៃប្រទេសវៀតណាមបានកត់សំគាល់ថា មានភ្លៀងធ្លាក់ខ្លាំងដោយសារតែការរួមផ្សំនៃអាការៈត្រជាក់មួយរំកិលចុះពីខាងជើង និងខ្យល់ពីទិសខាងកើត។ បន្ទាប់ពីគ្រោះរាំងស្ងួតជាច្រើនខែមក, ភ្លៀងបាននាំមកនូវសេចក្តីរីករាយដល់ប្រជាជននៅកណ្តាលប្រទេសវៀតណាម។ តាមពិតពួកគេមិនបានដឹងថាទឹកភ្លៀងជាសញ្ញានៃគ្រោះមហន្តរាយជាបន្តបន្ទាប់ឡើយ។
តំបន់នេះបាននាំមកនូវទឹកភ្លៀងហូរខ្លាំង ៗ ទៅក្នុងតំបន់ដែលជន់លិច ផ្នែកជាច្រើនក្នុងរយៈពេលជាច្រើនថ្ងៃ។ បន្ទាប់មកជាមួយនឹងការរួមបញ្ចូលគ្នា នៃខ្យល់បក់ខ្លាំងបានផ្លាស់ប្តូរលើទឹក សមុទ្រក្តៅ, វិសម្ពាធទាបបានបង្កើតឡើងជាព្យុះ នៅលើសមុទ្រខាងកើតដែលត្រូវបានគេស្គាល់ថាជាសមុទ្រចិនខាងត្បូង៕
ប្រែសម្រួលៈ ណៃ តុលា