ព័ត៌មានអន្តរជាតិ

មន្ត្រីចរចាសហភាពអឺរ៉ុប និងអង់គ្លេស នឹងស្នើឲ្យមានកិច្ច ពិភាក្សាគ្នាថែមទៀត

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន The Times បានរាយការណ៍ថា ប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប នឹងត្រូវបានណែនាំឲ្យធ្វើការ ចាប់ផ្តើមកិច្ចពិភាក្សាគ្នា ជុំថ្មីមួយ ស្តីពី Brexit នៅក្នុងទីក្រុងឡុងដ៍ ក្នុងអំឡុងពេលថ្ងៃចុង សប្ដាហ៍ខាងមុខនេះ ។

ប្រធានមន្ត្រីចរចា របស់ប្រទេសអង់គ្លេស លោក David Frost និងប្រធានមន្ត្រីចរចាសហភាពអឺរ៉ុប លោក Michel Barnier តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងផ្តល់យោបល់ថា កិច្ចព្រមព្រៀង Brexit មួយ គឺជារឿងដែលអាចទៅរួច។

គួរបញ្ជាក់ថា ដោយត្រូវគេសួរអំពីកិច្ចពិភាក្សាគ្នា កាលពីថ្ងៃអង្គារនោះ មន្ត្រីនាំពាក្យគណៈកម្មាធិការអឺរ៉ុបមួយរូប បាននិយាយប្រាប់ថា នៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើ។ ការចរចាគ្នានឹងនៅតែបន្ត លើគ្រប់ប្រធានបទផ្សេងៗគ្នាទាំងអស់ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top