ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ University of Oxford បានសង្ឃឹមថា នឹងមានវត្តមានដែលបង្ហាញអំពីលទ្ធផលនៃវ៉់ាក់សាំងកូវីដ១៩ នៅក្នុងឆ្នាំនេះ ដែលនាំឲ្យមានក្តីសង្ឃឹមថា ចក្រភពអង់គ្លេស អាចចាប់ផ្តើមធ្វើការជោគជ័យក្នុងការផលិតវ៉ាក់សាំង នៅចុងខែធ្នូ ឬដើមឆ្នាំ២០២១ ។
វ៉ាក់សាំងមួយដែលបានផលិតមកនោះ ត្រូវបានគេមើលឃើញថា ហាក់បីដូចជាហ្គេមមួយដែលជាអ្នកផ្លាស់ប្តូរក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា់ ដែលបានសម្លាប់មនុស្សអស់ជាង១,២លាននាក់នៅទូទាំងពិភពលោក ដែលបង្កការខាតបង់ដល់សេដ្ឋកិច្ចរបស់ពិភពលោក និងធ្វើឲ្យជីវិតដែលពីធម្មតាទៅជាគ្រោះថ្នាក់បំផុតសម្រាប់ពលរដ្ឋរាប់ពាន់លាននាក់ ។
លោក Andrew Pollard ប្រធានក្រុមស៊ើបអង្កេតទៅលើការវិនិច្ឆ័យវ៉ាក់សាំងនៅឯសកលវិទ្យាល័យ Oxford បានថ្លែងប្រាប់ដល់ក្រុមសមាជិតសភាចក្រភពអង់គ្លេស អំពីការបង្ហាញលទ្ធផលស្តែងចេញពីការវិនិច្ឆ័យនៅក្នុងឆ្នាំនេះថា “ខ្ញុំមានសុទិដ្ឋិនិយមថា យើងអាចឈានដល់ចំណុចមួយ នៅមុនពេលឆ្នាំនេះត្រូវបានផុតទៅ ” ៕ប្រែសម្រួលដោយៈ៖ ម៉ៅ បុប្ផាមករា