Covid-19

អាមេរិក កើនអ្នកឆ្លងកូវីដ១៩ ដល់ទៅ១០ម៉ឺននាក់ ក្នុងមួយថ្ងៃ ជាលើកដំបូង

បរទេស៖ ខណៈដែលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត កំពុងបន្តធ្វើនៅក្នុង ប្រទេសអាមេរិកនោះ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ សកលវិទ្យាល័យ Johns Hopkins បានអះអាងថាករណីឆ្លងកូវីដ១៩ថ្មីមានការកើនឡើងដល់ទៅ ១០២ ៨៣១នាក់ត្រឹមរយៈពេល តែមួយថ្ងៃប៉ុណ្ណោះ។

វាបានក្លាយ ទៅជាតួលេខ លើកដំបូងមិនធ្លាប់មានឡើយ សម្រាប់អាមេរិក ក្នុងអត្រាឆ្លងដ៏លឿនបែបនេះ ត្រឹមរយៈពេលមួយថ្ងៃ ចាប់តាំងតែពី វិរុសឆ្លងនេះ បានផ្ទះហើយ ខណៈដែលតួលេខ នៃអ្នកស្លាប់ កាលពីថ្ងៃពុធម្សិលមិញនោះ ក៏មានទៅដល់១ ៩០៧នាក់ផងដែរ ។

គួរឲ្យដឹងដែរថា មកដល់បច្ចុប្បន្នអាមេរិក បានរកឃើញថាអ្នកឆ្លងកូវីដ១៩ ដល់ទៅ ៩,៤៨លាននាក់ហើយ ហើយក្នុងនោះ អ្នកស្លាប់ក៏មានចំនួនកើន ឡើងលើស២៣៣ ០០០នាក់ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top